បរទេស៖ បើយោងទៅតាមសារកាសែត Sport របស់អេស៉្បាញបានចុះផ្សាយឲ្យដឹង កីឡាករឆ្នើម Lionel Messi បានបោះឆ្នោតឲ្យ សិស្សប្អូនចំនួនបីនាក់ នៅក្នុងពិភពបាល់ទាត់ សម្រាប់ការជែងយកពានកីឡាករឆ្នើមវ័យក្មេង Kopa Trophy។
ជាការពិតណាស់ យើងដឹងហើយថា ម្ចាស់ពាន Kopa Trophy ក្នុងឆ្នាំនេះ គឺកីឡាករវ័យក្មេងរបស់ Barcelona Gavi ជាអ្នកទទួល ស្របពេលដែល ២ឆ្នាំជាប់គ្នាហើយ ដែលកីឡាករ Barca ជាអ្នកឈ្នះពាននេះ ដោយឆ្នាំមុននោះគឺ Pedri ជាអ្នកទទួលបាន។
បើយោងទៅតាមប្រភពខាងលើដដែលបានបញ្ចាក់បន្ថែមឲ្យដឹងថា កីឡាករវ័យក្មេងដែល Messi បានចុចឈ្មោះនោះគឺមាន Gavi ដែលជាម្ចាស់ពាននេះឯង ខណៈដែលជម្រើសទី២ គឺ កីឡាករ Nuno Mendes, និងជម្រើសចុងក្រោយបង្អស់គឺ Messi បានជ្រើសយក កីឡាករ Jude Bellingham របស់ Dortmund៕
ប្រភព៖ sportbible