អង់គ្លេស៖ ក្លិប Everton,Leeds និង Leicester ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Marco Asensio ពីក្លិប Real Madrid ។
Asensio បានជាសះស្បើយពីរបួសនិងត្រឡប់មកលេងលើទីលានវិញបាន៤៨ប្រកួតនៅរដូវកាលមុន ដោយរកបាន៧គ្រាប់ ប៉ុន្តែដោយសារ Real Madrid ចង់បានប្រាក់ដើម្បីទិញយកខ្សែប្រយុទ្ធ Kylian Mbappe និង Erling Haaland ទើបក្លិបគិតគូចង់លក់គេចេញនៅរដូវក្ដៅនេះ។
យោងតាមសារព័ត៌មាន Fichajes.net គឺ លោកគ្រូបង្វឹក Carlo Ancelotti មិនចង់ចុចយក Asensio ឲ្យជាប់ជម្រើស១១នាក់ដំបូងនៅរដូវកាលថ្មីនេះឡើយ ទើប Everton,Leeds និង Leicester សុទ្ធតែចង់ដាក់សំណើចូលចែចូវគេទាំងអស់។
លោកគ្រូបង្វឹក Rafa Benitez ជាអ្នកគាំទ្រម្នាក់របស់ Arsensio កាលធ្លាប់ដឹកនាំនៅ Real Madrid ហើយ Leeds វិញគឺនឹងចង់យកកីឡាករវ័យ២៥ឆ្នាំរូបនេះមកជំនួសបើសិនទិញយក Adama Traore មិនបាន។
ខណៈនោះដែរ Leicester City ចង់ពង្រឹងតំបន់ប្រយុទ្ធបន្ថែមដើម្បីបានមានកៅអីលេងនៅ Champions League ផងដែរ៕
ប្រភព៖ thesun