បរទេស៖ ខ្សែការពាររបស់ក្លិប Brighton កីឡាករ Ben White ត្រូវបានបញ្ចូលទៅក្នុងក្រុមជម្រើសជាតិអង់គ្លេស Euro ២០២០ ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានជ្រើសរើសដោយគ្រូធំជម្រើសជាតិ លោក Gareth Southgate ដើម្បីជំនួសតំណែងកីឡាករ Trent Alexander-Arnold ដែលត្រូវបង្ខំចិត្តដកខ្លួនចេញពីបញ្ជីរកីឡាករទាំង ២៦ ដោយសារបញ្ហារបួស។
Ben White បានបង្ហាញខ្លួនជាលើកដំបូងក្នុងការឈ្នះមិត្តភាពអូទ្រីស ១-០ កាលពីសប្តាហ៍មុននិងមានការចាប់អារម្មណ៍នៅពេលដែលគាត់បានចាប់ផ្តើមជាមួយ Tyrone Mings នៅក្នុងជ័យជម្នះថ្ងៃអាទិត្យទល់នឹងក្រុមរូម៉ានី។
កីឡាករ Alexander-Arnold ត្រូវបានចេញពីការប្រកួតបន្ទាប់ពីរងរបួសភ្លៅពេលប៉ះជាមួយអូទ្រីសហើយលោក Southgate បានចំណាយពេលរបស់គាត់ដើម្បីសំរេចថាតើកីឡាករណាម្នាក់ដែលនឹងអាចជំនួសដំណែងនេះបាន ។
ខ្សែការពាររបស់ក្រុម Everton Ben Godfrey និងប្រធានក្រុម Southampton លោក James Ward-Prowse គឺជាជម្រើសផ្សេងទៀតដែលអ្នកទាំងពីរបានចាប់ផ្តើមការប្រកួតរ៉ូម៉ានីខណៈដែល Jesse Lingard និង Ollie Watkins ក៏ស្ថិតនៅក្នុងបញ្ជីរង់ចាំដែរប៉ុន្តែឥឡូវនេះលទ្ធផលគឺដឹងច្បាស់ហើយ ។
Ben White គ៏បានបង្ហោះសារមួយលើបណ្តាញសង្គមរបស់ខ្លួនដែលថា "វាជាមោទនភាព និងកិត្តិយស ! ខ្ញុំនឹងផ្តល់ទាំងអស់នូវអ្វីៗដែលខ្ញុំមាន " ៕
Beyond proud and honoured! I’ll give it my everything 🦁🦁🦁 @England pic.twitter.com/kjMAAgalqK
— Benjamin White (@ben6white) June 7, 2021