អង់គ្លេស៖ បងប្រុសរបស់ខ្សែបម្រើ Jesse Lingard បានបង្ហោះសាររិះគន់ក្លិប Manchester United ថាជាក្លិបដែលមិនចេះគោរពកីឡាកររបស់ខ្លួន បន្ទាប់ពីក្លិបនេះមិនបានធ្វើពិធីលាជូនដល់ Lingard។
Lingard ត្រូវបានគេរាយការណ៍ថានឹងចាកចេញពីក្លិប Man UTD នៅដំណាច់រដូវកាលនេះដោយគ្មានតម្លៃខ្លួនបន្ទាប់ពីចំណាយពេលជាង២២ឆ្នាំជាមួយក្លិប។
Lingard ចូលរួមជាមួយ Man UTD តាំងពីឆ្នាំ២០០០ មកម៉្លេះ និងត្រូវក្លិបដាក់ឲ្យខ្ចីជើងនៅ Leicester City ,Birmingham City, Brighton & Hove Albion, Derby County និង West Ham ជាដើម។
យ៉ាងណាមិញ Lingard បានសម្រេចចិត្តចាកចេញព្រោះដឹងថាខ្លួនមិនអាចដណ្ដើមជម្រើស១១នាក់ដំបូងក្នុងក្រុមបានហើយកាលពីយប់ថ្ងៃទី៣ ខែឧសភាកន្លងទៅនេះ Man UTD បានបើកកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុម Brentford ដែលជាការប្រកួតក្នុងដីលើកចុងក្រោយនៅរដូវកាលនេះ។
Jesse Lingard នៅតែមិនបានចូលលេងគឺបានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះទាំងដែលនេះអាចជាការប្រកួតចុងក្រោយរបស់គេក្នុងនាមជាកីឡាកររបស់បិសាចក្រហម បើគិតពីការប្រកួតក្នុងដីក៏ដោយ។
ភ្លាមៗបន្ទាប់ពីការប្រកួតចប់ បងប្រុសរបស់គេឈ្មោះ Louie Scott បានបង្ហោះសារថា៖
ប្រភព៖ metro