Messi បច្ចុប្បន្នបានវ៉ា Ronaldo ក្លាយជាកីឡាករទី ១ ដែលធ្វើបានកំណត់ត្រាពិសេសមួយនេះនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ - TrueID

Messi បច្ចុប្បន្នបានវ៉ា Ronaldo ក្លាយជាកីឡាករទី ១ ដែលធ្វើបានកំណត់ត្រាពិសេសមួយនេះនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់

February 6, 2023

បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi បច្ចុប្បន្នបានវ៉ាគូប្រជែង Cristiano Ronaldo ក្លាយជាកីឡាករទី ១ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលរកបានគ្រាប់បាល់បានច្រើនជាងគេបង្អស់ប្រចាំលីគកំពូលទាំង ៥។

Messi និង Ronaldo
Messi និង Ronaldo

បន្ទាប់ពីជួយឱ្យ អាហ្សង់ទីន លើកពាន World Cup, នៅរដូវកាលនេះ Messi ក៏បានបង្ហាញខ្លួនលេចធ្លោរផងដែរជាមួយ Paris Saint-Germain ហើយ ២ ប្រកួតចុងក្រោយនេះគាត់ពិតធ្វើបានល្អមែនទែន ដោយរកបានគ្រាប់បាល់ ២ គ្រាប់ជាប់ៗគ្នា។

Lionel Messi
Lionel Messi

ក្រោយរកបាន ២ គ្រាប់នេះ បានធ្វើឱ្យខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំ មានចំនួនគ្រាប់បាល់នៅក្លិបសរុបចំនួន ៧០៤ គ្រាប់ ដែលចំនួននេះគឺច្រើនជាងកីឡាករណាៗទាំងអស់, ខណៈ Ronaldo ដែលឈរនៅតំណែងលេខ ២ បច្ចុប្បន្ន គឺមានចំនួនគ្រាប់បាល់នៅក្លិបសរុបចំនួន ៧០២ គ្រាប់៕

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...