អង់គ្លេស៖ លោក Roy Keane មានការតក់ស្លុតជាខ្លាំងបន្ទាប់ពីបានទស្សនាកម្រងវីដេអូឯកសារចំណងជើងថា "All or Nothing" ដែលបានបង្ហាញពីកិច្ចសន្ទនាក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់កីឡាករក្រុម Tottenham Hotspur ហើយលោកបានរិះគន់ថាកីឡាករក្នុងនេះទំនាក់ទំនងគ្នាដូចកូនក្មេងគឺគ្មានភាពជាអ្នកដឹកនាំសោះ។
កីឡាករក្រុម Tottenham Hotspur
លោកក៏បានរិះគន់កីឡាករពីររូបគឺ Dele Alli និង Eric Dier ថានិយាយដូចតួសម្ដែងមិនចេះមានមនោសញ្ចេតនាជាមួយក្រុមសោះ។
ខ្សែការពារ Eric Dier និង Dele Alli
នៅក្នុងវីដេអូនេះគឺ Spurs នៅដឹកនាំដោយលោក Mauricio Pochettino និង Jose Mourinho នៅឡើយទេដោយបានចាក់ផ្សាយតាម Amazon Prime ។