អឺរ៉ុប៖ ពិតណាស់ រដូវកាលនេះក្លិប ParisSaint-Germain បាននាំចូលកីឡាករល្អៗពោពេញដោយបទពិសោធន៍ជាច្រើនរូបដូចជា Hakimi, Donnarumma,Wijnaldum, Ramos និង Messi ។
តែយ៉ាងណាមិញ នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករក្លិបអ្នកមានបារាំងមួយនេះ បានប្រកាសជាផ្លូវការពីការនាំយកកីឡាករ NunoMendes ពីក្រុម Sporting CP ក្នុងលក្ខខណ្ឌខ្ចីជើងម្នាក់ទៀត។
ខ្សែការពារស្លាបឆ្វេងរូបនេះ បានចូល PSG ក្នុងតម្លៃប្រមាណ៨.២លានដុល្លារ (តម្លៃខ្ចីជើង) ជាមួយនឹងជម្រើសទិញផ្ដាច់តម្លៃ ៤០លានអឺរ៉ូ (ឬប្រមាណ ៤៧លានដុល្លារ)លើកិច្ចសន្យារយៈពេល៥ឆ្នាំ។
គួរឲ្យដឹងថាកីឡាករវ័យ ១៩ឆ្នាំរូបនេះបានរីករាយជាមួយនឹងរដូវកាលដ៏ជោគជ័យ កាលពីរដូវកាលមុនជាមួយក្រុមSportingដោយបានបង្ហាញខ្លួន ៣៥លើក និងត្រូវបានជម្រើសជាតិព័រទុយកាល់កោះហៅទៅលេងក្នុងព្រឹត្ដិការណ៍EURO 2020 ផងដែរ៕
✍️🆕 #WelcomeNunoMendes
— Paris Saint-Germain (@PSG_inside) August 31, 2021
❤️💙 #𝑾𝒆𝑨𝒓𝒆𝑷𝒂𝒓𝒊𝒔 pic.twitter.com/gMmvwBlJy7
ប្រភព៖ 90min