អឺរ៉ុប៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិប Al-Nassr នៅឯប្រទេសអារ៉ាប់ប៊ីសាអូឌីត បានទាក់ទងមកភ្នាក់ងារ Cristiano Ronaldo ម្ដងទៀតដើម្បីបង្ហាញគោលបំណងថាពួកគេនឹងព្យាយាមទិញយកគេឲ្យបាន។
Al-Nassr បានដាក់សំណើទឹកប្រាក់ខ្ទង់ ២០០លានអឺរ៉ូ(ស្មើនឹងប្រមាណ ២១២.៥ លានដុល្លារ) ក្នុងមួយឆ្នាំ ដើម្បីទាក់ទាញចិត្តម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះឲ្យផ្លាស់ទៅ បន្ទាប់ពី Manchester United បានប្រកាសផ្ដាច់កុងត្រារបស់គេ។
យ៉ាងណាមិញ Ronaldo មិនទាន់បានឆ្លើយតបនឹងសំណើរបស់ក្លិបនៅអារ៉ាប់មួយនេះទេ គឺរង់ចាំមើលសិនថាមានក្លិបនៅអឺរ៉ុបណាចង់បានគេឬអត់។
អ្នកកាសែត Fabrizio Romano បានផ្សាយថា៖
ប្រភព៖ sportskeeda