អឺរ៉ុប៖ ក្លិប Barcelona កំពុងតែសម្តែងការចាប់អារម្មណ៍ចង់បានខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិក្រូអាត កីឡាករ Josip Juranovic មករួមក្រុមក្រោយបញ្ចប់រដូវកាលនេះ។
ជាការពិតណាស់ Juranovic បានបង្ហាញនូវទម្រង់លេងលេចធ្លោខ្លាំងមែនទែនក្នុងព្រឹត្តិការណ៍ World Cup ដោយ រូបគេសកម្មមែនទែននៅលើទីលានទាំងការឡើងជួយប្រយុទ្ធ និង ចុះការពារ ហើយ រូបគេក៏បានរួមចំណែកជួយក្រូអាតទទួលបានចំណាត់ថ្នាក់លេខ៣ នៃព្រឹត្តិការណ៍ World Cup ផងដែរ។
ក្នុងនោះក្រោយចប់ព្រឹត្តិការណ៍ World Cup ក្លិប Barcelona ក៏ត្រូវបានគេរាយការណ៍ថា ចាប់ផ្តើមសម្លឹងមើលចង់បាន Juranovic មករួមក្រុម ប៉ុន្តែ ពួកគេក៏ចាំបាច់ត្រូវប្រជែងជាមួយក្លិបធំៗផ្សេងទៀតដូចជា Atletico Madrid, Newcastle United, Chelsea, Manchester United និង West Ham United ដែលសុទ្ធសឹងតែចាប់អារម្មណ៍ចង់បានរូបគេ៕
ប្រភព៖ sportskeeda