អង់គ្លេស៖ ខ្សែបម្រើ Paul Pogba ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងរកផ្លូវចាកចេញពីក្លិបបិសាចក្រហម Manchester United ក្រោយការមកដល់របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ។
Pogba នៅសល់កុងត្រាស្នាក់នៅទឹកដី Old Trafford តែ១ឆ្នាំទៀតប៉ុណ្ណោះដោយកន្លងមកពុំទាន់លេចឮព័ត៌មានវាកីឡាករសញ្ជាតិបារាំងរូបនេះព្រមបន្តកុងត្រាថ្មីនៅឡើយទេ ខណៈពាក្យចចាមអារ៉ាមជាច្រើនបានសាយភាយថា Pogba នឹងចាកចេញពេលអស់កុងត្រា។
យោងតាមសារព័ត៌មាន Todo Fichajes គឺ Real Madrid ពិតជាចង់បានខ្សែបម្រើរូបនេះណាស់ ហើយគេអាចនឹងផ្ទេរទៅទឹកដី Santiago Bernabeu ជាជាងវិលត្រឡប់ទៅលេងនៅ Juventus ឬ ទៅ Paris Saint-Germain។
ម្យ៉ាងទៀត Manchester United អាចនឹងប្ដូរចិត្តដោះលែង Pogba ឲ្យចាកចេញដោយសារតែគេមានប្រាក់ឈ្នួលខ្ពស់ ស្របពេលដែលក្លិបក៏ត្រូវចាយលុយបករចាំសប្តាហ៍ដល់ទៅជាង៦សែនដុល្លារទៅឲ្យ Ronaldo ផងដែរ៕
ប្រភព៖ caughtoffside