បរទេស៖ ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Lionel Messi បានផ្ញើសារ ជាវីដេអូពិសេសទៅកាន់លោកតា Don Hernan មានអាយុ១០០ឆ្នាំជាជនជាតិអាហ្សង់ទីន ដែលតែងតែយកខ្មៅដៃមកកត់ត្រាពីចំនួនគ្រាប់បាល់របស់ខ្លួននៅក្នុងក្រដាសទុកជាការចងចាំ។
ជាការពិតណាស់ នាពេលថ្មីៗនេះចៅរបស់លោកតា Hernan ដែលមានឈ្មោះថា Julian Mastrangelo បានបង្ហោះចែកចាយវីដេអូរបស់លោកតាកំពុងកត់គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Messi ហើយ លោកតាបានចាប់ផ្តើមសរសេរកត់ត្រាទុកចាប់តាំងពី Messi បានក្លាយជាកីឡាករអាជីពមកម្ល៉េះ ហើយ គ្រប់គ្រាប់បាល់ទាំងអស់សុទ្ធតែលោកតាបានកត់ចូលនៅក្នុងក្រដាសនោះ។
បន្ទាប់ពីទទួលបានការចែកចាយតរៗគ្នាអំពីវីដេអូនោះ ទីបំផុត Messi ក៏ទទួលដឹងឮ និង បានផ្ញើសារជាវីដេអូទៅកាន់លោកតាបានវិញ ដោយបាននិយាយថា៖
ប្រភព៖ sportbible