កម្ពុជា៖ ក្លិប Sabah FC នៃលីគកំពូលម៉ាឡេស៊ី ត្រូវបានគេរាយការណ៍ថា កំពុងសម្តែងការចាប់អារម្មណ៍ចង់បាន សៀង ចន្ធា មករួមក្រុម សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី។
ជាការពិតណាស់ ការសម្លឹងមើលឃើញរបស់ Sabah បានធ្វើឡើង បន្ទាប់ពី ចន្ធា បានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Cup ក្នុងនោះ គេក៏បានស៊ុតបញ្ចូលទីមួយគ្រាប់ដ៏អស្ចារ្យទល់នឹងក្រុមជម្រើសជាតិថៃផងដែរ។
ដូច្នេះប្រសិនបើ ចន្ធា សម្រេចចិត្តចាកចេញពី ក្លិបបឹងកេត ដើម្បីផ្លាស់ទៅទឹកដីម៉ាឡេស៊ីមែន មានន័យថា Sabah FC ជា ក្លិបក្រៅស្រុកដំបូងគេដែល កីឡាករឆ្នើមខាងលើផ្លាស់ទៅចូលរួម និង ជាកីឡាករទី៥ បន្ទាប់ពី ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម, ធារី ចន្ថាប៊ីន និង កុក បូរីស ដែលបានភ្លក់រសជាតិបាល់ទាត់នៅលីគកំពូលម៉ាឡេស៊ី៕