បរទេស៖ នៅក្នុងរដូវកាល ២០២១-២០២២ នេះក្រុមកំពូលៗទាំងអស់កំពុងធ្វើការប្រកួតប្រជែងគ្នាខ្លាំងមែនទែន, ជាក់ស្តែងក្រុមដែលមានឈ្មោះល្បីរន្ទឺខ្លះក៏បានធ្លាក់ទម្រង់លេងហើយមានក្រុមខ្លាំងមួយចំនួនទៀតក៏កំពុងតែបន្តភាពខ្លាំងរបស់ខ្លួន, តាមរយៈការជួយជ្រុំជ្រែងពីសំណាក់កីឡាករឆ្នើមៗរបស់ខ្លួន។
ប៉ុន្តែប្រិយមិត្តមានដឹងអត់ថាក្រោយចាប់ផ្តើមរដូវកាលបានប៉ុន្មានសប្តាហ៍កន្លងមកនេះមានកីឡាករកំពូលៗ ៣ ទៅ ៤នាក់គឺពុំទាន់រកបានគ្រាប់បាល់នៅក្នុងលីគនៅឡើយទេ, ហើយខ្សែប្រយុទ្ធមួយរូបដែលយើងចាប់អារម្មណ៍ជាងគេគឺLionel Messi, ជាការពិតខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន តាំងតែចាកចេញពី Barcelona មកចូលរួមជាមួយ Paris Saint-Germainគឺមានទាន់រកបានគ្រាប់បាល់បាននៅក្នុងលីគនៅឡើយទេហើយនេះក៏ជាកំណត់ត្រាដ៏អាក្រក់មួយផងដែរ។
យ៉ាងណាមិញមិនមែនមានតែ Messi មួយទេដែលពុំទាន់រកគ្រាប់បាល់បាននៅក្នុងលីគ ក្នុងនោះមានកីឡាករ ៣ នាក់ផ្សេងទៀតដែលកំពុងទទួលរងនូវកំណត់ត្រាដ៏អាក្រក់ដូចគ្នានេះផងដែរ៖
០៤. Nicolas Pepe៖ កីឡាកររបស់ Arsenal រូបនេះគឺបង្ហាញខ្លួន ៥ ប្រកួតហើយឱ្យក្រុមកាំភ្លើងធំនៅក្នុងរដូវកាលនេះក្នុងនោះគេមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ ប៉ុន្តែរូបគេបានចូលរួមចំណែកបញ្ជូន ១គ្រាប់ផងដែរ។
០៣. EdenHazard៖ កីឡាកររបស់ Real Madrid រូបនេះតាំងពីផ្លាស់មកកាន់ទឹកដី អេស្ប៉ាញរូបគេតែងតែទទួលរងបញ្ហារបួសជាញឹកញាប់។ ក្រោយរួមរស់ជាមួយក្រុម អធិរាជសបាន ៣ រដូវកាលរូបគេទើបតែបង្ហាញខ្លួនបាន៥២ ប្រកួតប៉ុណ្ណោះ ក្នុងនោះគេអាចស៊ុតបញ្ចូលទីបាន ៥ គ្រាប់និងបញ្ជូន ៩ លើកផងដែរ, ដោយឡែកនៅរដូវកាលនេះគេពុំទាន់មានគ្រាប់បាល់កើតឡើងសម្រាប់ការបង្ហាញខ្លួននៅLa Liga នៅឡើយទេ។
០២. JadonSancho៖ ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស បានផ្លាស់ចេញពីDortmund មកចូលរួមជាមួយManchester United នៅរដូវកាលនេះ ហើយជារឿយៗគេតែងតែលេងជាកីឡាករបម្រុងប៉ុណ្ណោះ ខណៈបច្ចុប្បន្នគេក៏មិនទាន់មានគ្រាប់បាល់ដែរ។
០១. LionelMessi៖ អតីតខ្សែប្រយុទ្ធកំពូលរបស់ Barcelonaបានផ្លាស់មកកាន់ PSGនៅរដូវកាលនេះដោយគ្មានតម្លៃខ្លួនប៉ុន្តែយ៉ាងណាការបង្ហាញខ្លួននៅ Ligue 1 ប៉ុន្មានប្រកួតកន្លងមកគាត់ពុំទាន់មានគ្រាប់បាល់កើតឡើងនៅឡើយទេស្របពេលបច្ចុប្បន្នក៏កំពុងមានបញ្ហារបួសទៅទៀត៕
ប្រភព៖ Sportskeeda