អេមណាស់! Xavi ចង់យកអតីតមិត្ដរួមក្រុមរូបនេះ មករួមការងារ បើសិនបានធ្វើជាគ្រូបង្វឹកនៅ Barca - TrueID

អេមណាស់! Xavi ចង់យកអតីតមិត្ដរួមក្រុមរូបនេះ មករួមការងារ បើសិនបានធ្វើជាគ្រូបង្វឹកនៅ Barca

November 2, 2021

អេស្ប៉ាញ៖ លោក Xavi ពេញចិត្ដនឹងការនាំយកអតីតមិត្ដរួមក្រុម គឺខ្សែការពារCarles Puyol មកចូលជាសមាជិកនៃក្រុមគ្រូបង្វឹកប្រសិនបើគាត់ទទួលបានការងារនៅក្លិប Barcelona ។

ខ្សែការពារ Carles Puyol
ខ្សែការពារ Carles Puyol

ពិតណាស់ អតីតខ្សែបម្រើឆ្នើម Xavi  ជាបេក្ខភាពនាំមុខមួយរូប ក្នុងការក្លាយខ្លួនជាគ្រូបង្វឹកថ្មីនៅក្លិប Barcelona បន្ទាប់ពីលោក Ronald Koeman ត្រូវបានបណ្ដេញចេញពីតំណែងកាលពីសប្ដាហ៍មុន។

ទន្ទឹមនឹងនេះ មានការអះអាងថា Xaviក៏ចង់ឲ្យ​ Puyol ជាប់ពាក់ព័ន្ធផងដែរ ដោយសារគិតថាអតីតប្រធានក្រុមរូបនេះជាបេក្ខភាពដ៏ល្អឥតខ្ចោះ។

Xavi និង​ Puyol
Xavi និង​ Puyol

ប្រធានក្លិប BarcelonaលោកJoan Laporta បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកក៏កំពុងពិភាក្សាជាមួយលោក Xavi ផងដែរ។ ខណៈបច្ចុប្បន្ន បុរសវ័យ៤១ឆ្នាំរូបនេះកំពុងដឹកនាំក្លិប ​Al Sadd របស់ប្រទេសកាតា ហើយកិច្ចសន្យានៅសល់រយៈពេល២ឆ្នាំទៀតឯណោះ៕

Xavi 
Xavi 

ប្រភព៖​ sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...