បរទេស៖ អ្នកចាំទីរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ EmilianoMartinez គឺទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពលេចធ្លោរខ្លាំងនៅ World Cup និងក្រសោបបានស្រោមដៃមាសនៅព្រឹត្តិការណ៍នោះផងដែរ។
ជាការពិតណាស់ Martinez គឺពិតជាធ្វើបានល្អមែនទែន នៅក្នុងការប្រកួតពានរង្វាន់ FIFAWorld Cup Qatar ២០២២ កន្លងទៅ ហើយរូបគេបានចូលរួមយ៉ាងសំខាន់ក្នុងការជួយឱ្យអាហ្សង់ទីន គ្រងជើងឯកពានបាល់ទាត់ពិភពលោកជាលើកទី ៣ នៅក្នុងប្រវត្តិសាស្ត្រ ជាពិសេសគឺនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្តទល់នឹងបារាំង កាលពីថ្ងៃទី ១៨ ខែ ធ្នូ កន្លងទៅ។
យ៉ាងណាមិញ បន្ទាប់ពីបង្ហាញសមត្ថភាពលេចធ្លោរបែបនេះឥឡូវនេះមានដំណឹងលេចឮថា Manchester United និង Chelseaកំពុងកំណត់មុខសញ្ញាចង់បានអ្នកចាំទីរបស់ AstonVilla រូបនេះនៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខស្របពេលដែលក្រុមទាំង ២ កំពុងមានបញ្ហាដូចគ្នានៅត្រង់តំបន់ អ្នកចាំទី។
ជាមួយគ្នានេះអ្នកកាសែតល្បីឈ្មោះ FabrizioRomano បានថ្លែងនៅលើទំព័រ CBS Sport យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda