ក្តៅៗ! មានកីឡាករ Man UTD ២ នាក់ទៀតហើយ បានជូនដំណឹងទៅមិត្តរួមក្រុមរបស់គេ ថាពួកគេចង់ចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះ - TrueID

ក្តៅៗ! មានកីឡាករ Man UTD ២ នាក់ទៀតហើយ បានជូនដំណឹងទៅមិត្តរួមក្រុមរបស់គេ ថាពួកគេចង់ចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះ

May 6, 2022

បរទេស៖ ខ្សែការពារកណ្តាល Phil Jones និង Eric Bailly បានជូនដំណឹងទៅមិត្តរួមក្រុមរបស់ពួកគេនៅManchester United ថាពួកគេចង់ចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះ។

Phil Jones និង Eric Bailly
Phil Jones និង Eric Bailly

ជាការពិតណាស់ដៃគូខ្សែការពារកណ្តាលទាំង ២ ពួកគេទើបតែបង្ហាញខ្លួនបានចំនួន ៥ លើកប៉ុណ្ណោះនៅក្របខណ្ឌPremier League ក្នុងរដូវកាលនេះ, ជារួមគឺពួកគេពិតជាពិបាកមែនទែន ក្នុងការប្រជែងតំណែងជាមួយ Raphael Varane, HarryMaguire និង Victor Lindelof។

Phil Jones និង Eric Bailly
Phil Jones និង Eric Bailly

ដោយសារហេតុផលមិនបានលេងគ្រប់គ្រាន់នេះហើយបានធ្វើឱ្យពួកគេទាំង ២ មិនសប្បាយចិត្តនោះទេ,ជាមួយគ្នានេះយោងតាមការចុះផ្សាយរបស់កាសែត Manchester Evening News បានឱ្យដឹងថា អ្នកទាំង ២ បានប្រាប់ទៅកាន់មិត្តរួមក្រុមនៅ ManUTD ថាពួកគេមិនសប្បាយចិត្តទេ ហើយចង់ចាកចេញពីក្លិបនៅរដូវក្តៅខាងមុខនេះតែម្តង៕  

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...