អឺរ៉ុប៖ យោងតាមការលើកឡើងរបស់លោក Wayne Rooney បានឱ្យដឹងថា ការបង្ហាញខ្លួនមិនសូវបានល្អរបស់កីឡាករ PhilFoden ឱ្យក្រុមជម្រើសជាតិ អង់គ្លេស គឺដោយសារតែគាត់ត្រូវបានបន្ស៊ាំដោយទម្រង់លេងរបស់ក្រុមManchester City តែមួយគត់។
ជាការពិតណាស់នាការប្រកួតជម្រុះក្នុងពូលនៃព្រឹត្តិការណ៍ Euro ២០២០ ២ប្រកួតកន្លងមក Fodenគឺបានជាប់ជម្រើសដំបូងទាំង ២ លើក,ខណៈការប្រកួតដំបូងក្រុម អង់គ្លេស បានយកឈ្នះក្រុម ក្រូអាត ក្នុងលទ្ធផល ១ ទល់នឹង ០,និងការប្រកួតទីពីរ ទល់នឹងក្រុម ស្កុតលែន ពួកគេបានបញ្ចប់ត្រឹមលទ្ធផល ១-១ ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ Rooney គិតថា ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំកំពុងតែខិតខំព្យាយាមសម្របខ្លួនជាមួយក្រុមតោកំណាច ខ្លាំងមែនទែនបន្ទាប់ពីរូបគេមានការរីកចម្រើនសមត្ថភាពយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់លោក PepGuardiola នៅទឹកដី Etihad Stadium, ហើយអតីតប្រធានក្រុមរបស់ អង់គ្លេស ក៏បង្ហាញការពេញចិត្តណាស់ដែរប្រសិនបើលោក Gareth Southgate ដាក់ឱ្យJack Grealish ឬមួយក៏ Jadon Sancho លេងនៅក្នុងជម្រើសដំបូង។
ថ្លែងប្រាប់គេហទំព័រ TheTime ម្ចាស់កំណត់ត្រាស៊ុតបញ្ចូលទីបានច្រើនជាងគេឱ្យក្រុមតោកំណាចបានលើកឡើងយ៉ាងដូច្នេះថា៖
ប្រភព៖ Goal