អ្នកណាគេ? Man UTD ផ្តាំទៅ PSG ថា បើចង់បានកីឡាកររូបនេះ ត្រូវឲ្យយ៉ាងតិច៣០លានផោន - TrueID

អ្នកណាគេ? Man UTD ផ្តាំទៅ PSG ថា បើចង់បានកីឡាកររូបនេះ ត្រូវឲ្យយ៉ាងតិច៣០លានផោន

December 24, 2022

អឺរ៉ុប៖ ក្លិប Manchester United នឹងមិនស្តាប់រាល់សំណើទាំងអស់ចំពោះក្លិបណាមួយដែលចង់បាន Fred ប៉ុន្តែមិនហ៊ានឲ្យតម្លៃដល់ ៣០លានផោន (ឬប្រមាណ៣៦លានដុល្លារ) ខណៈ រូបគេកំពុងតែត្រូវបាន Paris Saint Germain ចាប់អារម្មណ៍ចង់បាន។

កីឡាករ Fred
កីឡាករ Fred

ជាការពិតណាស់ នៅក្នុងរដូវកាលនេះនៃការប្រកួតក្របខណ្ឌ Premier League គឺ Fred ទើបតែបង្ហាញខ្លួនជាជម្រើសដំបូងបាន៤ប្រកួតប៉ុណ្ណោះ ចាប់តាំងពីការមកដល់របស់ Christian Eriksen និង Casemiro

ក្នុងនោះរូបគេក៏ត្រូវបានអ្នកគាំទ្ររំពឹងថា នឹងចាកចេញផងដែរក្រោយចប់រដូវកាលនេះ ប៉ុន្តែ រូបគេក៏ទើបតែទទួលបានកិច្ចសន្យាមួយឆ្នាំទៀតជាមួយក្លិប ខណៈ ថ្មីៗនេះ PSG ហាក់សម្តែងការចាប់អារម្មណ៍ចង់បានកីឡាករជម្រើសជាតិប្រេស៊ីលខាងលើមករួមក្រុម រីឯ Man UTD វិញ ថាពួកគេត្រូវការយ៉ាងតិច ៣០លានផោន៕

កីឡាករ Fred
កីឡាករ Fred

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...