ចាំឲ្យច្បាស់! Southgate ដាស់តឿនកូនក្រុមមិនឲ្យធ្វើរឿងមួយនេះក្នុងការប្រកួតនាពេលអនាគត - TrueID

ចាំឲ្យច្បាស់! Southgate ដាស់តឿនកូនក្រុមមិនឲ្យធ្វើរឿងមួយនេះក្នុងការប្រកួតនាពេលអនាគត

September 6, 2021

អង់គ្លេស៖ លោកគ្រូបង្វឹក Gareth Southgate នៃក្រុមជម្រើសជាតិអង់គ្លេស បាននិយាយដាស់តឿនកូនក្រុមទាំងឡាយឲ្យរក្សាកាយវិការសមរម្យ និងមិនអបអរគ្រាប់បាល់ហួសហេតុពេកបន្ទាប់ពីការបំផ្ទុះកំហឹងរបស់អ្នកគាំទ្រហុងគ្រី។

កីឡាករជម្រើសជាតិអង់គ្លេស
កីឡាករជម្រើសជាតិអង់គ្លេស

អង់គ្លេស បានយកឈ្នះ ហុងគ្រី កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកញ្ញាកន្លងទៅនេះក្រោមលទ្ធផល ៤ ទល់នឹង០ ដែលបង្កជាកំហឹងដល់អ្នកគាំទ្រហុងគ្រីរហូតពួកគេបានគប់កំប៉ុងស្រាបៀនិងទឹកក្រូចព្រមទាំងគប់ផាវដាក់កីឡាករអង់គ្លេសលើទីលាន ដែលក្នុងនោះ ខ្សែបម្រើ Declan Rice និង Jack Grealish បានបង្ហាញកាយវិការឌឺដងទៅកាន់អ្នកគាំទ្រទាំងនោះដោយរើសកំប៉ុងនោះមកផឹកទៀតផង។

ខ្សែបម្រើ Declan Rice 
ខ្សែបម្រើ Declan Rice 
ខ្សែបម្រើ Jack Grealish 
ខ្សែបម្រើ Jack Grealish 

មិនត្រឹមតែប៉ុណ្ណឹង ពួកអ្នកគាំទ្រហុងគ្រីក៏បានប្រើប្រាស់ភាសារើសអើងទៅកាន់ខ្សែប្រយុទ្ធ Raheem Sterling និង Jude Bellingham ផងដែរទើបរឿងនេះបានលេចឮដល់ខាង FIFA ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោកសន្យាថានឹងចាត់វិធានការទៅលើអ្នកគាំទ្ររបស់ហុងគ្រី។

អ្នកគាំទ្រហុងគ្រី
អ្នកគាំទ្រហុងគ្រី
អ្នកគាំទ្រហុងគ្រី
អ្នកគាំទ្រហុងគ្រី

ដើម្បីកុំឲ្យរឿងបែបនេះរីករាលដាលកាន់តែធំ លោក Southgate បានប្រាប់កូនក្រុមថា៖

លោកគ្រូបង្វឹក Gareth Southgate
លោកគ្រូបង្វឹក Gareth Southgate

ប្រភព៖​ goal

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...