អាហ្សង់ទីន៖ ក្រុមជម្រើសជាតិ អាហ្សង់ទីន បានប្រកាសបញ្ចេញឯកសណ្ឋានក្រៅដីសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលនឹងធ្វើឡើងនាខែវិច្ឆិកា នៅឯប្រទេសកាតា។
ពិតណាស់ អាហ្សង់ទីន ត្រូវគេចាត់ទុកថាជាក្រុមខ្លាំងមួយដែលមានឱកាសខ្ពស់ក្នុងការលើកពាននេះ បន្ទាប់ពីបានបន្តកំណត់ត្រាប្រកួតមិនដែលចាញ់ចំនួន៣២ប្រកួតព្រមទាំងក្លាយជាម្ចាស់ពាន Copa America ឆ្នាំ២០២១ និង ពាន Finalissima ផងដែរ។
ចំពោះឯកសណ្ឋានក្រៅដីនេះគឺមានពណ៌រាងស្វាយពីរពណ៌ គឺពណ៌រាងចាស់ និងរាងខ្ចី។
ពណ៌ស្វាយចាស់ ជាពណ៌រំលេចលើផ្ទៃអាវ ខណៈដែលមានឆ្នូតបីពណ៌ស្វាយខ្ចីនៅលើស្មា សម្គាល់ពីក្រុមហ៊ុនផលិតអាវ Adidas ដែលបានសហការឧបត្ថម្ភ ចំណែកនៅត្រង់ផ្នែកខាងក្រោមនៃដៃអាវវិញ គឺមានឆ្នូតមួយផងដែរ៕
ប្រភព៖ sportskeeda