ស្ងាត់ៗ ជើងខ្លាំង Chelsea ម្នាក់នេះចង់ផ្លាស់ទៅលេងនៅ Newcastle ហើយ - TrueID

ស្ងាត់ៗ ជើងខ្លាំង Chelsea ម្នាក់នេះចង់ផ្លាស់ទៅលេងនៅ Newcastle ហើយ

October 21, 2022

អង់គ្លេស៖ សារព័ត៌មាន Todofichajes បានចុះផ្សាយថា ខ្សែបម្រើ Christian Pulisic ចង់ចាកចេញពីក្លិប Chelsea និងផ្ទេរទៅ Newcastle នាខែមករាខាងមុខនេះ។

ខ្សែបម្រើ Christian Pulisic
ខ្សែបម្រើ Christian Pulisic

Newcastle ចង់បាន Pulisic មករួមក្រុមតាំងពីទីផ្សាររដូវក្ដៅបើកទ្វារ ប៉ុន្តែចុងក្រោយ ប្រធានក្រុមជម្រើសជាតិអាមេរិករូបនេះពុំបានចាកចេញពីទឹកដី Stamford Bridge នោះទេ។

ខ្សែបម្រើ Christian Pulisic
ខ្សែបម្រើ Christian Pulisic

កុងត្រារបស់ Pulisic នឹងអស់សុពុលភាពនៅឆ្នាំ២០២៤ខាងមុខដោយ Newcastle ត្រៀមប្រាក់ខ្ទង់ ៣៩.២ លានដុល្លារក្នុងការទិញយកកីឡាកររូបនេះ។

ខ្សែបម្រើ Christian Pulisic
ខ្សែបម្រើ Christian Pulisic

Christian Pulisic ផ្ទាល់ក៏មិនសប្បាយចិត្តដែរដែលមិនសូវបានចូលលេង ជាពិសេសក្រោមការដឹកនាំរបស់លោក Thomas Tuchel ជាអតីតគ្រូ ហើយពេលលោក Graham Potter ត្រូវតែងតាំង រូបគេក៏បានជាប់ជម្រើស១១នាក់ដំបូងតែ២ប្រកួតប៉ុណ្ណោះនៅ Premier League នារដូវកាលនេះ៕

ខ្សែបម្រើ Christian Pulisic
ខ្សែបម្រើ Christian Pulisic

ប្រភព៖​ caughtoffside

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...