Giroud ទៅចូលរួមជាមួយ AC Milan ហើយ ក្នុងតម្លៃខ្លួនមិនគួរឲ្យជឿ - TrueID

Giroud ទៅចូលរួមជាមួយ AC Milan ហើយ ក្នុងតម្លៃខ្លួនមិនគួរឲ្យជឿ

July 15, 2021

អឺរ៉ុប៖ ខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelseaកីឡាករ ​Olivier Giroud ត្រៀមនឹងចូលរួមជាមួយក្លិបAC Milan នៅថ្ងៃនេះហើយ ក្នុងតម្លៃខ្លួនប្រហែល ១លានផោន (ឬប្រមាណ១.៣លានដុល្លារអាមេរិក)។ នេះ បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំក្លិប AC Milan លោក Paolo Maldini

Giroud 
Giroud 

តាមពិតទៅ ក្លិប Chelsea ទើបតែបន្ថែមកុងត្រាថ្មីឲ្យកីឡាករសញ្ជាតិបារាំងរូបនេះរយៈពេល១២ខែទៀតប៉ុន្ដែរូបគេមើលឃើញថាឳកាសបង្ហាញខ្លួននៅ Stamford Bridge ហាក់មានកំណត់ចាប់តាំងពីការមកដល់របស់លោកគ្រូបង្វឹក Thomas Tuchel

យ៉ាងណាមិញកីឡាករវ័យ ៣៤ឆ្នាំរូបនេះ ចង់មានឳកាសបង្ហាញខ្លួនលើទីលានទៀងទាត់វិញ ទើបសម្រេចចិត្ដទៅចូលរួមជាមួយAC Milan តែម្ដង។

Giroud 
Giroud 

គួររម្លឹកថា Giroud ផ្ទេពីក្លិបArsenal មកកាន់ក្លិប Chelsea ក្នុងឆ្នាំ២០១៨ ​ក្នុងតម្លៃ ១៨លានផោន (ឬប្រមាណ ២៧.៨លានដុល្លារអាមេរិក) បន្ទាប់ពីបានបង្ហាញខ្លួនឲ្យក្រុមកាំភ្លើងធំបាន ១១៩ប្រកួត ហើយរកបាន ៣៩គ្រាប់៕

ប្រភព៖​ metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...