កុំទាន់អាលអរ! លោក Ronaldo ដាស់តឿនក្រុមមួយនេះថាកុំសង្ឃឹមឈ្នះពាន UCL ច្រើនពេក
September 8, 2021
អឺរ៉ុប៖ អតីតតារាឆ្នើមរបស់ក្លិប Real Madrid គឺលោក Ronaldo Nazario មិនគិតថាក្លិប Paris Saint-Germain អាចឈ្នះពាន Champions League នៅរដូវកាលនេះទេបើទោះបីជាមានកំពូលខ្សែប្រយុទ្ធ Lionel Messi ក៏ដោយ។
កីឡាករ PSG
Messi បានចាកចេញពី Barcelona មកកាន់ទឹកដី Parcs Des Princes ដែលធ្វើឲ្យអ្នកគាំទ្របាល់ទាត់មានជំនឿថាក្រុមមួយនេះខ្លាំងសមល្មមអាចឈ្នះពាន Champions League បានហើយព្រោះក្រុមក៏មានខ្សែប្រយុទ្ធឆ្នើមពីររូបទៀតគឺ Neymar Jr. និង Kylian Mbappe ។