អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានដាក់សំណើចំនួន ៧០លានផោន (ឬប្រមាណ ៨៦.៧ លានដុល្លារ) ទៅកាន់ Brighton ក្នុងការទិញយកខ្សែបម្រើការពារ Moises Caicedo មករួមក្រុម។
ជាការពិតណាស់ នាពេលថ្មីៗនេះ Brighton ទើបតែបានបដិសេធសំណើ ៦០លានផោន របស់ Arsenal ខណៈ សាមីខ្លួនផ្ទាល់ពិតជាចង់ចាកចេញពីក្រុមខ្លាំងមែនទែនដើម្បីផ្លាស់មកកាន់កីឡដ្ឋាន Emirates រហូតដល់ថ្នាក់ អ្នកចាត់ការក្រុមដាក់ពិន័យមិនឲ្យគេចូលរួមហ្វឹកហាត់ទៀតផង។
ក្នុងនោះបើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានលើកឡើងថា ជាថ្មីម្តងទៀត Arsenal បានដាក់សំណើបន្ថែម ១០លានផោនទៀត ពោលគឺ ៧០លានផោន ដើម្បីនាំយកកីឡាករសញ្ជាតិអេក្វាឌ័រខាងលើមករួមក្រុម ខណៈ ទីផ្សារដោះដូរកីឡាករខែមករានឹងបិទបញ្ចប់នៅថ្ងៃខានស្អែក៕
ប្រភព៖ Fabrizio Romano