អស្ចារ្យណាស់! ក្នុងនាមជាកីឡាករសោះ តែតារាឆ្នើមរូបនេះបានបញ្ចប់ការសិក្សាយកបានសញ្ញាប័ត្រគ្រូបង្វឹក UEFA កម្រិត Aទៅហើយ - TrueID

អស្ចារ្យណាស់! ក្នុងនាមជាកីឡាករសោះ តែតារាឆ្នើមរូបនេះបានបញ្ចប់ការសិក្សាយកបានសញ្ញាប័ត្រគ្រូបង្វឹក UEFA កម្រិត Aទៅហើយ

June 1, 2022

បរទេស៖ Kevin De Bruyne បានទទួលសញ្ញាប័ត្រគ្រូបង្វឹកUEFA កម្រិត Aត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគាត់ជួយឱ្យ Manchester City គ្រងជើងឯកពានរង្វាន់ Premier League នៅរដូវកាលនេះ។

Kevin De Bruyne
Kevin De Bruyne

ជាការពិតណាស់ ទោះបីបច្ចុប្បន្ន DeBruyne កំពុងមានតួនាទីជាកីឡាករក៏ដោយ ប៉ុន្តែរូបគេក៏មមារញឹកខ្លាំងផងដែរក្នុងការសិក្សាយកសញ្ញាប័ត្រគ្រូបង្វឹក UEFA កម្រិត A ទាំងនៅផ្ទះ និងនៅសាលាថ្នាលរបស់ ManCity។

Kevin De Bruyne
Kevin De Bruyne

យោងតាមការចុះផ្សាយរបស់កាសែតបរទេស TheDaily Mail បានឱ្យដឹងថា De Bruyne កំពុងចូលរួមវគ្គហ្វឹកហាត់ផ្នែកគ្រូបង្វឹកទៅតាមកម្រិតអាយុខុសៗគ្នានៅសាលាថ្នាលរបស់Man City , ហើយជាបឋមត្រូវបានគេដឹងថា សញ្ញាប័ត្រគ្រូបង្វឹក UEFAកម្រិត A ដែល De Bruyne ទទួលបាននេះគឺគាត់ផ្តោតសំខាន់ទៅលើការបង្វឹកកីឡាករយុវជន ជាពិសេសគឺក្រុមកីឡាករ U-16៕

រូបភាព De Bruyne ទទួលបានសញ្ញាប័ត្រគ្រូបង្វឹក UEFA កម្រិត A

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...