អុញនោះ! តារាជួរមុខរបស់ Man City រូបនេះត្រូវហាមឃាត់មិនឲ្យបើកបរ៥៦ថ្ងៃ - TrueID

អុញនោះ! តារាជួរមុខរបស់ Man City រូបនេះត្រូវហាមឃាត់មិនឲ្យបើកបរ៥៦ថ្ងៃ

September 10, 2021

អង់គ្លេស៖ ខ្សែប្រយុទ្ធ Riyad Mahrez នៃក្លិបមេឃខៀវ Manchester City បានជាប់បំរាមមិនឲ្យបើកបរចំនួន៥៦ថ្ងៃ ព្រមទាំងពិន័យជាទឹកប្រាក់ចំនួន២៥០០ផោន(ស្មើនឹងប្រមាណ៣៤០០ដុល្លារ)ដោយសាបើកបរលើសល្បឿនកំណត់នៅតំបន់ Cannock ក្រុង Staffordshire។

ខ្សែប្រយុទ្ធ Riyad Mahrez
ខ្សែប្រយុទ្ធ Riyad Mahrez

Mahrez ត្រូវបានគេរាយការណ៍ថាបានបើកបរក្រោមល្បឿនដល់ទៅ១២០mph ទើបឈានដល់ការផាកពិន័យបែបនេះតែម្ដង។

ខ្សែប្រយុទ្ធ Riyad Mahrez
ខ្សែប្រយុទ្ធ Riyad Mahrez

នេះមិនមែនជាលើកទី១ទេដែល កីឡាករសញ្ជាតិអាល់ហ្សេរីរូបនេះបើកបរលើសល្បឿនកំណត់ព្រោះកាលពីខែឧសភាឆ្នាំមុន គេក៏ត្រូវប៉ូលិសផាកពិន័យផងដែរ។

ខ្សែប្រយុទ្ធ Riyad Mahrez
ខ្សែប្រយុទ្ធ Riyad Mahrez

ខ្សែប្រយុទ្ធរូបនេះក៏ធ្លាប់រងការហាមឃាត់មិនឲ្យបើកបរចំនួន៦ខែកាលពីឆ្នាំ២០១៦ពោលគឺកំលុងពេលស្នាក់នៅក្លិប Leicester City ផងដែរ៕

ខ្សែប្រយុទ្ធ Riyad Mahrez
ខ្សែប្រយុទ្ធ Riyad Mahrez

ប្រភព៖​ dailymail

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...