អឺរ៉ុប៖ កាលពីរាត្រីថ្ងៃ អង្គារកន្លងទៅ ត្រូវនឹងថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០២១ ជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ មុនបើកយុទ្ធនាការ Euro ២០២០ រវាងក្រុមម្ចាស់ផ្ទះ បារាំងទល់នឹងក្រុម ភ្ញៀវ ប៊ុលហ្ការី។
ជាការពិតណាស់ ការប្រកួតរបស់ក្រុមទាំង២ បានបញ្ចប់ទៅដោយក្រុម បារាំង លត់ ក្រុម ប៊ុលហ្ការី ក្នុងលទ្ធផល ៣ទល់នឹង ០។
យ៉ាងណាមិញ ក្រុម បារាំង នៅតែបន្តភាពខ្លាំងរបស់ខ្លួនតួយ៉ាងការប្រកួតមិត្តភាព ២ លើកកន្លងមកទាំងលើកនេះផងនោះ ក្រុមមាន់គកសុទ្ធតែទទួលជ័យជម្នះទាំងអស់និងមិនទាន់ឱ្យដៃគូរប្រកួតស៊ុតបញ្ចូលទីបានមួយគ្រាប់ណាឡើយ។ ខណៈប្រកួតទី ១ បារាំងបានលត់ក្រុមវែលន៍ ក្នុងលទ្ធផល ៣ ទល់នឹង ០ ចំណែកឯការប្រកួតកាលពីយប់មិញក្រុម ជើងឯកព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ មួយនេះ ក៏បានលត់ក្រុម ប៊ុលហ្ការី ក្នុងលទ្ធផល ៣ ទល់នឹង ០ ដូចគ្នា។
គួរបញ្ជាក់ថា Griezmann ជាអ្នករកគ្រាប់បាល់បើកការនាំមុខឱ្យ បារាំង មុននៅនាទីទី ២៩ តាមរយៈការស៊ុតបកចេកនៅក្នុងតំបន់គ្រោះថ្នាក់អស្ចារ្យមែនទែន,លុះចូលដល់តង់ទី ២ Giroud ក៏បានបន្ថែម ២គ្រាប់ទៀត គឺរកបាននៅនាទីទី ៨៣ និង ៩០៕
សូមទស្សនាវីដេអូខាងក្រោម៖