គ្រាប់ទី ១ យប់មិញ Rashford អូសជ្រែក ២ នាក់ស៊ុតល្អ ដូចផ្កា ខណៈ Man UTD លត់ Forest ៣-០(មានវីដេអូ) - TrueID

គ្រាប់ទី ១ យប់មិញ Rashford អូសជ្រែក ២ នាក់ស៊ុតល្អ ដូចផ្កា ខណៈ Man UTD លត់ Forest ៣-០(មានវីដេអូ)

January 26, 2023

បរទេស៖ នាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ Nottm Forest បានបើកទ្វាកីឡដ្ឋាន City Ground របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester United នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនៃពានរង្វាន់ EFL Cup។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតនេះ Man UTD ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Nottm Forest ក្នុងលទ្ធផល ៣ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ហើយ ៣ គ្រាប់នោះគឺរកបានដោយ Marcus Rashford នៅនាទីទី ៦, គ្រាប់ទី ២ រកបានដោយ Wout Weghorst នៅនាទីទី ៤៥ និងគ្រាប់ចុងក្រោយរកបានដោយ Bruno Fernandes នៅនាទីទី ៨៩។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រុមទាំង ២ នឹងត្រូវជួបគ្នានៅជើងទី ២ ម្តងទៀត ដែលនឹងធ្វើឡើងនៅថ្ងៃទី ២ ខែ កុម្ភៈខាងមុខ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...