អង់គ្លេស៖ ក្លិប Manchester City ចាប់អារម្មណ៍ចង់ទិញយកខ្សែការពារ Alex Grimaldo ពីក្លិប Benfica នៅរដូវក្ដៅនេះ បើយោងតាមការចុះផ្សាយរបស់ Marca ។
ភាគីលោក Pep Guardiola កំពុងត្រូវការខ្សែការពារបន្ទាប់ពីការចាកចេញរបស់ Oleksandr Zinchenko ទៅ Arsenal។ Man City ចង់បានខ្សែការពារ Marc Cucurella ពី Brughton ប៉ុន្តែការចរចាមិនបានជោគជ័យ ដោយសារតថ្លៃមិនត្រូវគ្នា ដូច្នេះទើបក្លិបងាកមកចង់បាន Alex Grimaldo វិញ។
Grimaldo គឺជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Barcelona ប៉ុន្តែមិនបានមានឱកាសបង្ហាញខ្លួននៅឈុតធំឡើយដោយគេផ្ទេរមក Benfica កាលឆ្នាំ២០១៦។
Alex Grimaldo រកបាន៦គ្រាប់ និងបញ្ជូនបាល់៩គ្រាប់ ក្នុងការបង្ហាញខ្លួន៤៨ប្រកួតឲ្យ Benfica ខណៈដែលគេសល់កុងត្រាតែ១ឆ្នាំប៉ុណ្ណោះជាមួយក្លិប៕
ប្រភព៖ sportskeeda