ឃើញគ្រូ Ten Hag មិនសូវដាក់ឲ្យចូលលេង ក្លិបយក្សហូឡង់ PSV ចង់សុំខ្ចីជើងខ្សែប្រយុទ្ធរបស់ Man UTD រូបនេះ - TrueID

ឃើញគ្រូ Ten Hag មិនសូវដាក់ឲ្យចូលលេង ក្លិបយក្សហូឡង់ PSV ចង់សុំខ្ចីជើងខ្សែប្រយុទ្ធរបស់ Man UTD រូបនេះ

January 28, 2023

បរទេស៖ PSV Eindhoven បានស៊ើបសួរ អំពីការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Anthony Elanga ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែ Erik ten Hag នៅតែស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យកីឡាកររូបនេះចាកចេញ។

កីឡាករវ័យ ២០ ឆ្នាំរូបនេះខាងលើ បង្ហាញខ្លួនក្នុងជម្រើសដំបូងបានតែ ៧ប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់ Erik ten Hag ក្នុងរដូវកាលនេះ បើទោះបីជាបានចូលលេងច្រើនកាលពីលោក Ralf Rangnick ដឹកនាំ ក៏ដោយ។

ទន្ទឹមនឹងនេះ Elanga ត្រូវបានគេរាយការណ៍មកថា មានការថ្នាក់ថ្នាំងចិត្ត ដោយសារកង្វះពេលវេលានៃការចូលលេង ហើយកីឡាករស៊ុយអែតរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅក្លិប Everton ក្នុងកិច្ចសន្យាខ្ចីជើង ។

ស្របពេលដែល Ten Hag កំពុងពិចារណា ថាតើតារាវ័យក្មេងរបស់ United រូបនេះ ស្ថិតក្នុងគម្រោងរបស់គាត់ឬយ៉ាងណា អតីតខ្សែប្រយុទ្ធរបស់ Man United លោក Ruud van Nistelrooy មានគំនិតក្នុងការនាំយកគាត់ទៅ PSV ក្នុងកិច្ចសន្យាខ្ចីជើង។

Elanga ត្រូវ​បាន​មើលឃើញថា គេ​បានត្រឹមជាជម្រើសបន្ទាប់ពី Marcus Rashford, Bruno Fernandes, Antony, Anthony Martial ហើយ​សូម្បី​តែ Alejandro Garnacho វ័យ ១៨ឆ្នាំ​ក៏​នៅជម្រើសមុនគេដែរ។

គួរបញ្ជាក់ដែរថា ក្រៅពី Elanga ក្លិប PSV ក៏បានដាក់សំណើរយក ខ្សែការពាររបស់ Everton កីឡាករ Jarrad Branthwaite វ័យ២០ ឆ្នាំ ផងដែរ ក្នុងកិច្ចសន្យាខ្ចីជើង៕

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...