ទីបំផុត! អតីតកីឡាករ Bayern Munich រូបនេះ ប្រកាសចូលនិវត្ដន៍ហើយ - TrueID

ទីបំផុត! អតីតកីឡាករ Bayern Munich រូបនេះ ប្រកាសចូលនិវត្ដន៍ហើយ

July 16, 2021

អឺរ៉ុប៖ អតីតកីឡាករក្លិប Groningen(ក្លិបលេងចុងក្រោយ), PSV Eindhoven, Chelsea, Real Madrid និង Bayern Munich កីឡាករ Arjen Robben បានប្រកាសចូលនិវត្ដន៍នៅអាយុ ៣៧ឆ្នាំ ជាផ្លូវការហើយ។

 កីឡាករ Arjen Robben
 កីឡាករ Arjen Robben

កីឡាករសញ្ជាតិហូឡង់រូបនេះ បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា៖

 កីឡាករ Arjen Robben
 កីឡាករ Arjen Robben

គួររម្លឹកថា Robben ធ្លាប់ឈ្នះពានរង្វាន់ដូចជាEredivisie(១), Johan Cruyff Shield(១), Premier League(២), FA Cup(១), Carabao Cup (២), CommunityShield(១), LaLiga(១), Supercopa deEspana(១), Bundesliga(៨), DFB-Pokalcup(៥), DFL-Supercups(៥), ChampionsLeague(១) និង UEFA Super Cup (​​​១) ។

លើសពីនេះ គាត់ក៏បាន ជួយហូឡង់ ក្លាយជាជើងឯករង ពានរង្វាន់ World Cup កាលឆ្នាំ២០១០ ក្រោយបរាជ័យក្រោមថ្វីជើងជម្រើសជាតិអេស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ១ ទល់នឹង ០ ។

 កីឡាករ Arjen Robben
 កីឡាករ Arjen Robben

ក្នុងអាជីពជាកីឡាករបាល់ទាត់ Robben លេងក្នុងប្រកួតផ្លូវការបានចំនួន ៧០៦ប្រកួត ទាំងក្នុងក្លិបអាជីពនិងជម្រើសជាតិ ដោយរកគ្រាប់បាល់បាន ២៤៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បញ្ជូលទីបាន១៨៨លើកផងដែរ៕

ប្រភព៖​ marca

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...