អឺរ៉ុប៖ យោងតាមគេហទំព័រ Transfermakt គឺក្លិប Barcelona ជាក្លិបឈរនៅលេខរៀងទី១ ខាងមានចំនួនអ្នកចូលទស្សនាការប្រកួតនៅកីឡដ្ឋានច្រើនជាងគេបង្អស់ បើគិតពីក្លិបបាល់ទាត់នៅលីគកំពូលអឺរ៉ុបទាំងប្រាំ គឺចំនួន ៨២,៨២៥នាក់។
ខណៈនោះដែរ ក្លិបឈរនៅលេខ២គឺក្លិប Borussia Dortmund ដែលមាន ៨១,១០៦នាក់ តាមមកពីក្រោយដោយក្លិប Bayern Munich មាន ៧៥,០០៥នាក់។
ចំណែកលេខ៤បានទៅលើក្លិប Manchester United នៅ Premier League ដែលមានចំនួនអ្នកគាំទ្រចូលទស្សនាដល់ទៅ ៧៤,១៧៦ ខណៈលេខ៥គឺ Arsenal មាន ៦០,១៧៥ តាមពីក្រោយដោយ Real Madrid ឈរនៅលំដាប់លេខ៦មាន ៥៦,៩៩១នាក់។
Atletico Madrid នៅលេខរៀងទី៧មាន ៥៤,៧៩៨នាក់ ឯ Manchester City នៅលេខរៀងទី៨មាន ៥៣,១៨៥នាក់។ លេខ៩បានទៅលើ ក្រុម Paris Saint-Germain មាន ៤៦,១៨២នាក់ ឯលេខ១០គឺ Valencia មាន ៤០,៤២៩។
Juventus នៅលេខរៀងទី១១មាន ៣៧,៦៣៨ ឯចំណែកលេខ១២នោះបានទៅលើក្រុម Chelsea មាន ៣៥,៩៤៩នាក់៕
ប្រភព៖ football-espana