បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid គឺកីឡាករ Karim Benzema បានរងរបួសហើយត្រូវប្តូរចេញភ្លាមៗក្នុងវគ្គទី១ ដោយសារបញ្ហារបួសជង្គង់ក្នុងកាលប្រកួតមិត្តភាពដែលក្រុមជម្រើសជាតិបារំាងបានយកឈ្នះ ៣-០ លើក្រុមជម្រើសជាតិប៊ុលការី ដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Griezmann នៅដើមវគ្គទី១ និង Giroud ដែលប្តូរជំនួសកីឡាករ Benzema បានស៊ុតបញ្ចូលទី២គ្រាប់នៅចុងវគ្គទី២។
បច្ចុប្បន្នកីឡាករវ័យ៣៣ឆ្នាំរូបនេះ ស្ថិតក្នុងស្ថានភាពស្រពេចស្រពិលរង់ចាំការប្រកាសពីសំណាក់គ្រូពេទ្យផ្ទាល់របស់ក្រុមជម្រើសជាតិបារំាងថាតើរូបគេអាចបន្ត ឬក៏ត្រូវកាត់ឈ្មោះចេញខណ:ព្រឹត្តិការណ៍ Euro២០២០ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។ ដោយឡែកលោក Deschamps គ្រូបង្វឹកជម្រើសជាតិបារាំង បានលើកឡើងក្រោយចប់ការប្រកួតថា៖
“Benzema គាត់មិនអីទេ គាត់គ្រាន់តែមានការប៉ះទន្គិចសាច់ដុំត្រង់ជង្គន់បន្តិចទេ ខ្ញុំជឿថាគាត់និងអាចបន្តជាមួយយើងបន្តទៀត”៕
ប្រភព៖ Goal