ក្រុមនាគខៀវបឹងកេត បំបាក់ ភ្នំពេញក្រោន ២-០ ដណ្ដើមបានលេខ៣ ពានរង្វាន់ហ៊ុនសែនខាប់ (មានវីដេអូ) - TrueID

ក្រុមនាគខៀវបឹងកេត បំបាក់ ភ្នំពេញក្រោន ២-០ ដណ្ដើមបានលេខ៣ ពានរង្វាន់ហ៊ុនសែនខាប់ (មានវីដេអូ)

November 25, 2021

កម្ពុជា៖ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមវិសាខាកាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមនាគខៀវ បឹងកេត បានលួងចិត្តអ្នកគាំទ្ររបស់ខ្លួនវិញ តាមរយៈការយកឈ្នះក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោម នៅកីឡដ្ឋាន RSN ដោយលទ្ធផល ២ទល់នឹង០ ដណ្ដើមបានលេខ៣ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ឆ្នាំ២០២១។

សម្រាប់២គ្រាប់របស់បឹងកេត រកបានដោយកីឡាករ២រូបផ្សេងគ្នា ពោលគ្រាប់ទី១កើតឡើងនៅនាទីទី៤៤ ដោយ សាន​ គឹមហេង ខណៈគ្រាប់ទី២ ស៊ុតបញ្ចូលទីដោយ កីឡាករ វាំង ដាវីននៅដើមតង់ទី២ នាទីទី៤៩។

គួរបញ្ជាក់ដែរថា សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុម ព្រះខ័នរាជស្វាយរៀងទល់នឹង ក្រុមវិសាខា ក៏ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែវិច្ឆិកា នេះផងដែរ នៅវេលាម៉ោង៦ល្ងាច នាកីឡដ្ឋាន RSN៕

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...