ផ្លូវការ! Man City បន្ដកុងត្រាដល់កីឡាករសំខាន់ម្នាក់ទៀតហើយ - TrueID

ផ្លូវការ! Man City បន្ដកុងត្រាដល់កីឡាករសំខាន់ម្នាក់ទៀតហើយ

September 2, 2021

អង់គ្លេស៖ អ្នកចាំទី Edersonបានក្លាយជាកីឡាករចុងក្រោយបង្អស់របស់ក្រុមមេឃខៀវ Manchester Cityដែលបានបន្ដកុងត្រានៅទឹកដី Etihad ដោយរូបគេបានយល់ព្រមបន្ដកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៦។

Ederson 
Ederson 
Ederson 
Ederson 

ពិតណាស់ អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះបានផ្ទេរពីក្លិប Benfica មកកាន់ក្លិប ManchesterCity ក្នុងតម្លៃ៣៥លានផោន (ឬប្រមាណ៤៨លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០១៧។

Enderson បានឈ្នះពានរង្វាន់ស្រោមដៃមាសចំនួន២រដូវកាលជាប់ៗគ្នាកន្លងមកនេះពោលនៅក្នុងរដូវកាល ២០១៩/២០២០ និង ២០២០/២០២១ ដោយអាចរក្សាសំណាញ់ទីមិនឲ្យគូប្រកួតស៊ុតចូលចំនួន ៩៥ប្រកួតក្នុងចំណោមការបង្ហាញខ្លួនចំនួន ១៩៤ប្រកួត ឲ្យក្រុមលោក Pep Guardiola។

Ederson 
Ederson 

​អ្នកចាំទីវ័យ ២៨ឆ្នាំរូបនេះជាកីឡាករចុងក្រោយហើយដែលបានបន្ដកុងត្រាថ្មី បន្ទាប់ពីកីឡាករសំខាន់ផ្សេងទៀតដូចជា Kevin De Bruyne, Fernandinho, John Stones និងRuben Dias ៕

ប្រភព៖​ dailymail

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...