Lewandowski ត្រូវការតែ១គ្រាប់ទៀតប៉ុណ្ណោះដើម្បីបំបែកកំណត់ត្រា ៤៨ឆ្នាំរបស់លោក Gerd Muller - TrueID

Lewandowski ត្រូវការតែ១គ្រាប់ទៀតប៉ុណ្ណោះដើម្បីបំបែកកំណត់ត្រា ៤៨ឆ្នាំរបស់លោក Gerd Muller

May 10, 2021

បរទេស៖ អតីតកីឡាកររបស់ក្រុម FC Bayern Munich និងក្រុមជម្រើសជាតិអាឡឺម៉ងលោក Gerd Muller បានរក្សាកំណត់ត្រាខ្ពស់បំផុតសម្រាប់អ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងមួយរដូវកាលនៅក្នុងប្រវត្តិសាស្រ្តលីគកំពូល Bundesliga។ ពោលគឺគាត់រកបាន ៤០ គ្រាប់នៅក្នុងរដូវកាល ១៩៧១/៧២ កំណត់ត្រារយ:ពេល ៤៨ឆ្នាំមកហើយនៅមិនទាន់មាននរណាអាចបំបែកបានឡើយ។

Gerd Muller និង Lewandowski 
Gerd Muller និង Lewandowski 

បច្ចុប្បន្នកីឡាករសញ្ជាតិប៉ូឡូញ Robert Lewandowski ស៊ុតបញ្ចូលទីបាន៣៩គ្រាប់ហើយនៅក្របខណ្ឌ Bundesliga ខណៈពេលដែលសល់២ប្រកួតទៀតនៅក្នុងដៃ។ សម្រាប់២ប្រកួតដែលសល់គឺលោកត្រូវជួបជាមួយក្រុម Freiburg ក្រៅដីនិងប្រកួតចុងក្រោយជាមួយ Augsburg ក្នុងដីខ្លួនឯង។ សំនួរសួរថា តើ Lewandowski អាចបំបែកកំណត់ត្រារបស់លោក Gerd Muller បានទេ?

Robert Lewandowski និង Gerd Muller
Robert Lewandowski និង Gerd Muller

ប្រភព៖​ Sporting Life

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...