អឺរ៉ុប៖ លោក Mauricio Pochettino ជាអតីតគ្រូបង្វឹករបស់ Tottenham Hotspur និង Paris Saint-Germain គិតថាមាន៥ក្រុមដែលអាចឈ្នះពានបាល់ទាត់ពិភពលោក ឆ្នាំ២០២២បានគឺ អាហ្សង់ទីន, បារាំង, អេស្ប៉ាញ, អង់គ្លេស និង ប្រេស៊ីល ។
ពិតណាស់ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងនៅប្រទេសកាតា នឹងប្រព្រឹត្តិទៅពីថ្ងៃទី២២ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ខែធ្នូ ដោយ អាហ្សង់ទីន ជាក្រុមមួយដែលគេជឿថាមានភាគរយខ្ពស់អាចឈ្នះព្រោះក្រុមនេះបានឈ្នះពាន Copa America ឆ្នាំ២០២០ ហើយបន្តបំបាក់អ៊ីតាលីដែលជាម្ចាស់ជើងឯក Euro 2020 ដើម្បីលើកពាន Finalissima ទៀតផង។
លោក Pochettino ដែលជាជនជាតិអាហ្សង់ទីនបាននិយាយថាមិនមែនមានតែ អាហ្សង់ទីន ទេដែលអាចឈ្នះព្រោះមានក្រុមខ្លាំងៗជាច្រើនទៀតដូចគ្នា ៖
ប្រភព៖ sportskeeda