មកមែនញាក់សាច់ហើយ! លោក Crouch បានជម្រុញឱ្យខ្សែប្រយុទ្ធនៅ Serie A រូបនេះមកលេងនៅ Chelsea - TrueID

មកមែនញាក់សាច់ហើយ! លោក Crouch បានជម្រុញឱ្យខ្សែប្រយុទ្ធនៅ Serie A រូបនេះមកលេងនៅ Chelsea

July 2, 2021

អឺរ៉ុប៖ លោក Peter Crouch បានជម្រុញឱ្យកីឡាករRomelu Lukaku ពិចារណាលើកការត្រឡប់ទៅកាន់ក្លិប Chelseaឡើងវិញ ខណៈលោកបានអះអាងថា ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក រូបនេះនឹងធ្វើបានល្អនៅទឹកដី Stamford Bridge ហើយម្យ៉ាងទៀតគាត់នឹងអាចរីកចម្រើនសមត្ថភាពជាងនេះក្រោមការដឹកនាំរបស់លោក Thomas Tuchel ផងដែរ។

  លោក Peter Crouch
  លោក Peter Crouch

ជាការពិតណាស់ Lukaku ធ្លាប់បានចាយពេល ៣ ឆ្នាំនៅ Chelsea សម្រាប់អាជីពដំបូងរបស់គាត់ ប៉ុន្តែក្នុងនោះគាត់បង្ហាញខ្លួនបានត្រឹមតែ១៥ លើកប៉ុណ្ណោះ មុនពេលក្លិបលក់គាត់ទៅឱ្យក្លិប Everton

  កីឡាករ Romelu Lukaku
  កីឡាករ Romelu Lukaku

Lukaku បច្ចុប្បន្នវ័យ២៨ ឆ្នាំ បានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស រហូតមកដល់ឥឡូវនេះ គាត់ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធឆ្នើមបំផុតនៅលើពិភពលោក,តួយ៉ាងសម្រាប់ការបង្ហាញខ្លួនឱ្យក្លិប Inter Milan ៩៥ ប្រកួតកន្លងមក ក្នុងនោះគាត់ស៊ុតបញ្ចូលទីបានចំនួន ៦៤ គ្រាប់ឯណោះហើយមិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានជួយឱ្យក្រុមរបស់លោក Antonio Conte គ្រងជើងឯក Serie A ទៀតផង។

  កីឡាករ Romelu Lukaku
  កីឡាករ Romelu Lukaku

ម្យ៉ាងទៀតសម្រាប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍ Euro ២០២០ នេះ Lukaku នៅតែបន្តធ្វើបានល្អ, ដោយក្នុងនោះគាត់រកបាន ៣ គ្រាប់ ក្រោយឆ្លងកាត់ការប្រកួត៤ ប្រកួត ហើយពេលនេះក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក ក៏មានកៅអីឡើងមកដល់វគ្គ ៨ ក្រុមចុងក្រោយផងដែរ។

  កីឡាករ Romelu Lukaku
  កីឡាករ Romelu Lukaku

ថ្លែងប្រាប់គេហទំព័រ PaddyPower លោក Crouch បានមានប្រសាសន៍ទាក់ទងនឹង Lukaku យ៉ាងដូច្នេះថា៖

  លោក Peter Crouch
  លោក Peter Crouch

ប្រភព៖​ Metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...