អឺរ៉ុប៖ អតីតគ្រូបង្វឹកឆ្នើមរបស់ក្លិបកាំភ្លើងធំ Arsenal គឺលោក Arsene Wenger ត្រូវបានគេរាយការណ៍ថានឹងត្រឡប់មកដឹកនាំក្រុម Saudi Super Team ចំនួន១ប្រកួតបន្ទាប់ពីចាកចេញពីទឹកដី Emirates កាលពីឆ្នាំ២០១៨។
សារព័ត៌មាន The Mirror បានបង្ហើបថាលោកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ នឹងដឹកនាំក្លិបកូនកាត់នៅអារ៉ាប់ប៊ីសាអូឌីត Saudi Super Team ក្នុងការប្រកួតទល់នឹង Paris Saint-Germain ក្នុងពានរង្វាន់ Riyadh Season Cup ដោយសារលោកជាប្រធានផ្នែកអភិវឌ្ឍបាល់ទាត់ទូទាំងសាកលលោករបស់ FIFA ។
ការប្រកួតពានរង្វាន់មិត្តភាពនេះនឹងធ្វើឡើងនៅខែមករា ឆ្នាំ២០២២ ដោយ Saudi Super Team នេះរួមផ្ដុំដោយកីឡាករមកពីក្លិប Al-Hilal និង Al-Nassr ហើយលោក Wenger នឹងធ្វើការដឹកនាំតែ១ប្រកួតនេះប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថាលោក Arsene Wenger ធ្លាប់ជាគ្រូបង្វឹករបស់ Arsenal អស់រយៈពេលដល់ទៅ២២ឆ្នាំ ដោយបានជួយឲ្យក្រុមលើកពាន Premier League ៣ដងផងដែរ៕
ប្រភព៖ caughtoffside