ឲ្យលុយដើរចេញ! Man UTD ត្រៀមទឹកប្រាក់១២លានសម្រាប់ដេ.ញកីឡាកររូបនេះឲ្យប្រញាប់ចាកចេញពីក្លិប - TrueID

ឲ្យលុយដើរចេញ! Man UTD ត្រៀមទឹកប្រាក់១២លានសម្រាប់ដេ.ញកីឡាកររូបនេះឲ្យប្រញាប់ចាកចេញពីក្លិប

May 2, 2022

អង់គ្លេស៖ ក្លិប Manchester United កំពុងពិចារណាផ្ដល់កញ្ចប់ទឹកប្រាក់ចំនួន ១២លានផោន(ស្មើនឹងប្រមាណ ១៥ លានដុល្លារ)ដើម្បីឲ្យខ្សែប្រយុទ្ធ Anthony Martial ចាកចេញពីក្លិបនៅរដូវក្ដៅខាងមុខនេះ។​

ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial

កីឡាករសញ្ជាតិបារាំងរូបនេះកំពុងលេងខ្ចីជើងនៅក្លិប Sevilla ឯប្រទេសអេស្ប៉ាញ និងរំពឹងទុកថាគេនឹងវិលត្រឡប់មករួមក្រុមវិញនៅរដូវកាលក្រោយខណៈដែល Man UTD ទំនងជាមិនត្រូវការគេវិញនោះឡើយ។

ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial

​Martial បង្ហាញខ្លួនបានតែ៨ប្រកួតគត់ឲ្យ Sevilla ក្នុងក្របខណ្ឌ La Liga ដោយសាររងរបួស ដោយគេស៊ុតបញ្ចូលទីបានតែ១គ្រាប់ក្នុងការប្រកួត Europa League ចំនួន៣ប្រកួតដែលធ្វើឲ្យលោក Julian Lopetegui មិនសូវពេញចិត្តនឹងសមត្ថភាពគេឡើយ។

ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial

​ដោយសារ Martial នៅសល់កុងត្រាស្នាក់ Man UTD រហូតដល់ឆ្នាំ២០២៤ ឥលូវនេះក្លិបចង់ផ្ដល់ប្រាក់ចំ​នួន១២លានផោនដើម្បីឲ្យគេស្វែងរកក្លិបថ្មី និងចាកចេញពីទឹកដី Old Trafford ព្រោះក្លិបត្រូវចាយប្រាក់ឈ្នួលឲ្យគេដល់ទៅ ២៤០០០០ ផោន(ស្មើនឹងប្រមាណ ៣០០០០០ ដុល្លារ)ក្នុងមួយសប្តាហ៍ឯណោះ។​

ខ្សែប្រយុទ្ធ Anthony Martial
ខ្សែប្រយុទ្ធ Anthony Martial

យ៉ាងណាមិញ គេមិនទាន់ច្បាស់ទេថា Anthony Martial នឹងព្រ​មដើរចេញពីក្លិបឬអត់គឺត្រូវរង់ចាំមើលថា លោក Erik Ten Hag ដែលជាគ្រូបង្វឹកថ្មីផ្ដល់ឱកាសឲ្យគេបង្ហាញសមត្ថភាពឬក៏អត់៕

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...