បរទេស៖ លោក Erik ten Hag អ្នកចាត់ការរបស់ក្រុម Manchester United បានឆ្លើយទៅវិញយ៉ាងគួរឱ្យហួសចិត្ត បន្ទាប់ពីអ្នកគាំទ្រស្នើឱ្យលោកទិញយក Jude Bellingham និង Kylian Mbappe មកកាន់ Manchester United។
ជាការពិតណាស់ ទាំង Bellingham និង Mbappe បច្ចុប្បន្នពួកគេកំពុងបង្ហាញសមត្ថភាពលេចធ្លោរមែនទែនឱ្យក្លិបរបស់ពួកគេរៀងៗខ្លួន, ហើយក្នុងនោះ ពួកគេក៏កំពុងត្រូវបានក្លិបធំៗជាច្រើននៅតំបន់ អឺរ៉ុបចាប់អារម្មណ៍ចង់បានខ្លាំងផងដែរ។
យ៉ាងណាក្តី ជឿជាក់ថា អ្នកគាំទ្ររបស់ Man UTD ជាច្រើនក៏ចង់ឃើញកីឡាករវ័យក្មេងទាំង ២ នាក់នេះផ្លាស់មកកាន់ទឹកដី Old Trafford ផងដែរ, ខណៈថ្មីៗនេះ មានអ្នកគាំទ្រនារីម្នាក់បានស្នើរសុំឱ្យលោក Ten Hag ទិញយកអ្នកទាំង ២ ហើយលោកបានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖