អង់គ្លេស៖ អតីតខ្សែការពារក្លិប Manchester United លោក Rio Ferdinand បានកោតសរើសរចំពោះការបង្ហាញទម្រង់លេងរបស់ Phil Jones ទោះបីជារូបគេខកខានបង្ហាញខ្លួននៅលើទីលានយូរយ៉ាងណាក្តី ប៉ុន្តែ គេត្រឡប់មកវិញនៅតែលេងបានល្អ។
ជាការពិតណាស់ នាយប់មិញនេះ គួរឲ្យភ្ញាក់ផ្អើលមែនទែនដែលលោក Ralf Rangnick បានដាក់ Jones ឲ្យលេងជាជម្រើសដំបូង ខណៈ នេះជាការបង្ហាញខ្លួនជាជម្រើសដំបូងជាលើកដំបូងក្នុងរយៈពេល២ឆ្នាំរបស់គេ ហើយ វត្តមានរបស់គេនៅលើទីលាន គឺ ដើម្បីជំនួសតំណែង Harry Maguire ដែលមានបញ្ហារបួស។ ចំពោះលទ្ធផលវិញ គឺ Man Utd បានចាញ់ Wolves ក្នុងលទ្ធផល ១ទល់នឹង០ ប៉ុន្តែ លោក Ferdinand នៅតែពេញចិត្តចំពោះការលេងរបស់កីឡាករសញ្ជាតិអង់គ្លេសខាងលើដដែល។
លោក Ferdinand បាននិយាយថា៖
ប្រភព៖ metro