អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Rodrygo បាននិយាយថា Real Madrid គ្មានគូប្រជែងឡើយសម្រាប់គេ បើទោះបីជាអ្នកគាំទ្រគិតថាក្លិប Barcelona និង Atletico Madrid ជាគូប្រជែងដ៏ធំបំផុតរបស់ Real Madrid ក៏ដោយ។
Real Madrid ត្រូវបានគេស្គាល់ថាជាក្លិបដែលមានអ្នកគាំទ្រច្រើនបំផុតប្រចាំឆ្នាំ២០២២នេះ និងបានឈ្នះ Champions League ច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រពោលគឺដល់ទៅ១៤ដង ដោយលើកពាននេះលើកចុងក្រោយកាលពីខែមិថុនា ឆ្នាំ២០២២ នេះឯង បន្ទាប់ពីបំបាក់ Liverpool ១ ទល់នឹង០ រួចមក។
Rodrygo ដែលជាតារាឆ្នើមវ័យក្មេងម្នាក់ក្នុងក្រុម ដែលបានស៊ុតបញ្ចូលទីបាន៩គ្រាប់នៅរដូវកាលមុនបានប្រកាសថា៖
គួរបញ្ជាក់ផងដែរថា Rodrygo បានបដិសេធ Barcelona កាលឆ្នាំ២០១៩ និងសម្រេចចិត្តជ្រើសរើស Real Madrid ជំនួសវិញ៕
ប្រភព៖ sportskeeda