ព័រទុយកាល់៖ជម្រើសជាតិព័រទុយកាល់បានបញ្ជាក់ថា ខ្សែបម្រើ Bernardo Silva នឹងខកខានចូលរួមការប្រកួតជម្រុះ World Cupទល់នឹងក្រុមជម្រើសជាតិអៀរឡង់នៅថ្ងៃស្អែកនេះដោយមានបញ្ហាសាច់ដុំ។
ខ្សែបម្រើឆ្នើមមកពីក្រុម Manchester City រូបនេះ មិនបានចូលរួមហ្វឹកហាត់ជាមួយមិត្ដរួមក្រុមទេកាលពីថ្ងៃចន្ទ និងបានអវត្ដមាននៅថ្ងៃអង្គារម្ដងទៀត ហើយលោកគ្រូបង្វឹក FernandoSantos ពេលនេះបានបញ្ជាក់ថារបួសសាច់ដុំ បានធ្វើឲ្យ Silva ត្រូវរបូតចេញក្រុមជម្រើសជាតិសម្រាប់ការប្រកួតដំបូង។
ទោះជាយ៉ាងណា លោក Santos បញ្ជាក់ថា Silva អាចមានសង្ឃឹមលេងឲ្យព័រទុយកាល់ សម្រាប់វគ្គជម្រុះចុងក្រោយទល់នឹងក្រុមជម្រើសជាតិស៊ែប៊ី នៅថ្ងៃទី១៥ វិច្ឆិកា ខាងមុខនេះ៕
ប្រភព៖ dailymail