អង់គ្លេស៖ លោក Thomas Tuchel ជាគ្រូបង្វឹកក្លិបតោខៀវ Chelsea បាននិយាយថា លោកនឹងមិនលន់តួឲ្យ ខ្សែការពារ Antonio Rudiger បន្តកុងត្រាថ្មីជាមួយក្លិបនោះឡើយ ព្រោះគ្រប់យ៉ាងគឺស្ថិតលើគេជាអ្នកសម្រេចចិត្ត។
Rudiger ត្រូវបានគេរាយការណ៍ថាមិនចង់បន្តកុងត្រាថ្មីជាមួយ Chelsea ដោយត្រៀមនឹងផ្ទេរទៅ Real Madrid ដោយគ្មានតម្លៃខ្លួន ប៉ុន្តែសារព័ត៌មានខ្លះបានចុះផ្សាយថា ភាគីលោក Carlo Ancelotti លែងសូវចង់បានកីឡាករសញ្ជាតិអាល្លឺម៉ង់នេះហើយទើប Rudiger អាចនឹងមានភាគរយបន្តកុងត្រាថ្មី។
ដោយឡែក ស្របពេលអនាគតរបស់គេស្រពេចស្រពិល លោក Tuchel បានផ្ដល់បទសម្ភាសន៍ទាក់ទងនឹងស្ថានភាពរបស់គេថា៖
គួរបញ្ជាក់ផងដែរថា ខ្សែការពារ Antonio Rudiger ផ្ទេរពីក្លិប Roma មកកាន់ Chelsea តាំងពីឆ្នាំ២០១៧៕
ប្រភព៖ thesun