អត់ទៅណាទេ! កីឡាករ Barca រូបនេះគ្រោងចូលនិវត្តន៍នៅក្លិបតែម្ដង - TrueID

អត់ទៅណាទេ! កីឡាករ Barca រូបនេះគ្រោងចូលនិវត្តន៍នៅក្លិបតែម្ដង

September 3, 2022

អេស្ប៉ាញ៖ ខ្សែការពារ Jordi Alba មិនសប្បាយចិត្តសោះនឹងព័ត៌មានចចាមអារ៉ាមដែលថាគេនឹងចាកចេញពីក្លិប ដែលការពិតគឺរូបគេចង់ចូលនិវត្តន៍នៅ Barcelona តែម្ដង។

ខ្សែការពារ Jordi Alba
ខ្សែការពារ Jordi Alba

Alba គឺជាកីឡាកររៀមច្បងម្នាក់ក្នុងក្រុម ដោយរូបគេបានផ្ទេរមកទឹកដី Camp Nou កាលឆ្នាំ២០១២ ហើយថ្មីៗនេះ លេចឮថាក្លិបចង់ដាក់គេឲ្យ Inter Milan ខ្ចីជើងស្របពេលការមកដល់របស់ Marcos Alonso ពី Chelsea ។

ខ្សែការពារ Jordi Alba
ខ្សែការពារ Jordi Alba

នៅរដូវកាលនេះ Jordi Alba បានទទួលការរិះគន់យ៉ាងក្រាស់ក្រែលពីសំណាក់អ្នកគាំទ្រ ក្នុងការប្រកួតទល់នឹង Rayo Vallecano។

ខ្សែការពារ Jordi Alba
ខ្សែការពារ Jordi Alba

ដូច្នេះហើយទើបមានសារព័ត៌មានពីអេស្ប៉ាញចុះផ្សាយថា ភាគីលោក Xavi Hernandez មិនត្រូវការ Alba ក្នុងក្រុមទៀតនោះឡើយ។

ខ្សែការពារ Jordi Alba និង Xavi Hernandez 
ខ្សែការពារ Jordi Alba និង Xavi Hernandez 

គួរបញ្ជាក់ផងដែរថា Jordi Alba បង្ហាញខ្លួនបាន៤៣១ប្រកួតឲ្យ Barcelona ដោយស៊ុតបញ្ចូលទីបាន២៥គ្រាប់ និងបញ្ជូនបាល់បាន៩៤គ្រាប់៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...