បរទេស៖ ផ្លូវឆ្ពោះទៅកាន់ការប្រកួតព្រឹត្តិការណ៍ World Cup Qatar ២០២២ កាន់តែកៀកមែនទែនហើយ ពោលគឺនៅសល់ត្រឹមតែ ៧ ថ្ងៃទៀតប៉ុណ្ណោះ ដែលការប្រកួតនឹងចាប់ផ្តើមឡើងពីថ្ងៃទី ២០ ខែ វិច្ឆិកា ដល់ថ្ងៃទី ១៨ ខែ ធ្នូ។
ខណៈប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមទាំង ៣២ ក្រុម ដែលមានកៅអីនៅព្រឹត្តិការណ៍ World Cup ពួកគេសុទ្ធតែបានប្រកាសសមាសភាពកីឡាកររៀងៗខ្លួន ដើម្បីចូលរួមប្រកួតក្នុងការដណ្តើមពានរង្វាន់ដ៏ធំលំដាប់ពិភពលោកមួយនេះជូនជាតិរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ វាជារឿងសោកស្តាយមួយសម្រាប់កីឡាករឆ្នើមៗផ្សេងទៀត ដែលពួកគេមិនមានឈ្មោះនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកដ៏ធំខាងមុខនេះ ដោយសារតែក្រុមជម្រើសជាតិរបស់ពួកគេធ្លាក់នៅក្នុងវគ្គជម្រុះ, កត្តាបញ្ហារបួស និងមិនត្រូវបានគ្រូបង្វឹកកោះហៅ។
ដកស្រង់ចេញពីទំព័រ Transfermarkt ខាងក្រោមនេះគឺជាឈុតកីឡាករ ១១ នាក់ល្អបំផុត ដែលមិនបានចូលរួមព្រឹត្តិការណ៍ World Cup៖
អ្នកចាំទី៖ David de Gea (មិនត្រូវបានគ្រូកោះហៅ)
ខ្សែការពារ៖ Sergio Ramos(មិនត្រូវបានគ្រូកោះហៅ), Tomori(មិនត្រូវបានគ្រូកោះហៅ), Mats Hummels(មិនត្រូវបានគ្រូកោះហៅ)
ខ្សែបម្រើ៖ Thiago Alcantara(មិនត្រូវបានគ្រូកោះហៅ), N'Golo Kante (របួស), Paul Pogba (របួស)
ខ្សែប្រយុទ្ធ៖ Diogo Jota(របួស), Mohamed Salah (ក្រុមធ្លាក់នៅក្នុងវគ្គជម្រុះ), Roberto Firmino(មិនត្រូវបានគ្រូកោះហៅ) និង Erling Haaland(ក្រុមធ្លាក់នៅក្នុងវគ្គជម្រុះ)៕