អត់ចេញទៅណាទេ! តារាឆ្នើមរូបនេះ ប្រកាសច្បាស់ៗថា គេចង់ព្យួរស្បែកជើងនៅ Man UTD
July 23, 2022
អង់គ្លេស៖ កីឡាករ David de Gea បាននិយាយថាគាត់ចង់បញ្ចប់អាជីពរបស់គាត់នៅ ManchesterUnited ដោយសារតែក្លិបនេះ គឺជាផ្ទះរបស់គាត់។
កីឡាករ David de Gea
De Gea បានបង្ហាញខ្លួន ៤៨៧ ប្រកួតឱ្យ Man UTD ចាប់តាំងពីផ្លាស់មកចូលរួមពីក្លិបAtletico Madrdrid ក្នុងឆ្នាំ២០១១មក ខណៈកុងត្រាបច្ចុប្បន្នរបស់គាត់នៅទឹកដី Old Trafford នៅសល់រយៈពេលមួយឆ្នាំទៀតអមជាមួយនឹងជម្រើសអាចបន្ថែមបានមួយរដូវកាល។
ជាមួយគ្នានេះ Man United ទំនងជានឹងបើកការពិភាក្សាជាមួយDe Gea ជុំវិញរឿងបន្តកុងត្រាថ្មី ក្នុងប៉ុន្មានខែខាងមុខដោយកីឡាករវ័យ ៣១ឆ្នាំរូបនេះចង់បន្តនៅទឹកដី Old Traffordឲ្យបានយូរឆ្នាំទៀត។