អុញ! ចូលលេងប្រកួតដំបូងឲ្យក្លិបថ្មី Felix កៅឆាយកាតក្រហម ខណៈ Chelsea ចាញ់ Fulham ២-១ (មានវីដេអូ) - TrueID

អុញ! ចូលលេងប្រកួតដំបូងឲ្យក្លិបថ្មី Felix កៅឆាយកាតក្រហម ខណៈ Chelsea ចាញ់ Fulham ២-១ (មានវីដេអូ)

January 13, 2023

អង់គ្លេស៖ ជាការពិតណាស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយកាល់ កីឡាករ Joao Felix ថ្មីៗនេះទើបបានផ្លាស់ពីក្លិប Atletico Madrid មកកាន់ក្លិបតោខៀវ Chelsea ក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់បញ្ចប់រដូវកាលនេះ។

ហើយកាលពីយប់មិញ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំខាងលើក៏បានបង្ហាញខ្លួនប្រកួតដំបូងឲ្យ Chelsea ផងដែរដែលជាជំនួបក្របខណ្ឌ Premier League ប៉ុន្តែរូបគេ មិនអាចជួយឲ្យក្រុមលោក Graham Potter ទទួលបានជោគជ័យនោះទេ ដោយបានចាញ់ក្រោមថ្វីជើងក្រុមភ្ញៀវ Fulham ក្នុងលទ្ធផល ២ទល់នឹង១។ មិនត្រឹមតែប៉ុណ្ណោះ Felix ថែមទាំងទទួលបានកាតក្រហមមួយទៀត។

ជាក់ស្ដែងនៅក្នុងតង់ទី២ នាទីទី៥៨ Felix បានផ្ដេកខ្លួនឈូសយកបាល់ តែមិនត្រូវបាល់ បែរជាបើកបាតត្រូវខ្សែការពារ Kenny Teteយ៉ាងដំណំទៅវិញ ខណៈអាជ្ញាកណ្ដាលឃើញស្រស់ៗនឹងភ្នែកបែបនេះហើយមិនពិចារណាយូរក៏ជូនកាតក្រហមទៅ Felix តែម្ដង។

គួររម្លឹកដែរថា ២គ្រាប់របស់ Fulham រកបានដោយកីឡាករ William និង CarlosVinicius ខណៈ១គ្រាប់របស់ Chelsea ធ្វើបានតាមរយៈខ្សែការពារ Kalidou Koulibaly ។ ហើយលទ្ធផលនេះទៀតសោត បានធ្វើឲ្យ Chelsea នៅឈរលេខ១០ ជាបណ្ដោះអាសន្នដដែល ដោយឡែក Fulham ឡើងទៅឈរលេខ៦៕

សូមទស្សនាវីដេអូហាយឡាយនៃការប្រកួតខាងក្រោមនេះ៖

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...