អុញនោះ! ជើងខ្លាំងប្រចាំ Man UTD រូបនេះកំពុងគិតគូចាកចេញពីក្លិប - TrueID

អុញនោះ! ជើងខ្លាំងប្រចាំ Man UTD រូបនេះកំពុងគិតគូចាកចេញពីក្លិប

January 7, 2022

អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងគិតគូពីអនាគតរបស់គេនៅ Manchester United និងអាចចាកចេញនៅរដូវក្ដៅឆ្នាំក្រោយបើសិនគេមិនយល់ស្របនឹងបេក្ខភាពគ្រូបង្វឹកបន្ទាប់របស់ក្លិប។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានផ្ទេរពីក្លិប Juventus មក ទឹកដី Old Trafford វិញកាលពីរដូវក្ដៅឆ្នាំ២០២១ និងបានចុះកុងត្រារហូតដល់ឆ្នាំ២០២៣។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

មកទល់ពេលនេះ Ronaldo រកបាន១៤គ្រាប់ក្នុងការបង្ហាញខ្លួន២១ប្រកួតនិងបានជួយឲ្យក្រុមនេះឡើងមកដល់វគ្គ១៦ក្រុមពាន Champions League ផងដែរ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

សារព័ត៌មាន The Star បានបង្ហើបថាអនាគតរបស់ Ronaldo គឺស្ថិតនៅលើថាតើក្លិប Man UTD តែងតាំងអ្នកណាជាគ្រូបង្វឹកព្រោះលោក Ralf Rangnick នៅដឹកនាំ បានរហូតដល់ចុងបញ្ចប់រដូវកាលនេះប៉ុណ្ណោះ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

Man UTD កំពុងគិតគូពិចារណាយក លោក Mauricio Pochettino មកដឹកនាំប៉ុន្តែលោក Erik Ten Hag នៃក្លិប Ajax ក៏កំពុងស្ថិតក្នុងរ៉ាដារបស់ក្លិបដែរ៕

  លោក Mauricio Pochettino  និង លោក Erik Ten Hag
  លោក Mauricio Pochettino  និង លោក Erik Ten Hag

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...